ព័ត៌មានលម្អិតអំពីផលិតផល

ស្វែងរកផលិតផលសរីរាង្គគុណភាពខ្ពស់ដែលស័ក្តិសមបំផុតសម្រាប់ដំណាំគ្រប់ប្រភេទរបស់អ្នក។

ត្រឡប់ក្រោយ
លទ្ធផលជាក់ស្តែង បានចុះផ្សាយ: 3 months ago 16 Aug, 2026

ធ្វើកសិកម្មប្រកបដោយចីរភាព

ធ្វើកសិកម្មប្រកបដោយចីរភាព

ចីរភាពក្នុងវិស័យកសិកម្ម  ៖ ជីសរីរាង្គបាយអូរបស់ សិប្បកម្មបូហ្រ្គា ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចីរភាពដីនិងបរិស្ថានកសិកម្មដោយផ្ទាល់ ដូចខាងក្រោម៖

១. ស្តារជីវជាតិដី៖ ការប្រើជី-ថ្នាំគីមីលើសឬមិនត្រឹមត្រូវធ្វើឲ្យដីបាត់បង់សារធាតុសរីរាង្គនិងបាត់បាក់តេរីមានប្រយោជន៍។ ជីសរីរាង្គបាយអូបន្ថែមសារធាតុសរីរាង្គទៅក្នុងដី ជួយស្តាររចនាសម្ព័ន្ធដី និងលើកកម្ពស់ជីវិតមីក្រូសរីរាង្គ ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើកសិកម្មប្រកបដោយចីរភាពរយៈពេលវែង។

២. កាត់បន្ថយផលប៉ះពាល់បរិស្ថានពីការធ្វើកសិកម្ម៖ ជី-ថ្នាំគីមីប្រើលើសកម្រិត បានហូរតាមទឹកបង្កឱ្យមានការបំពុលក្នុងអាងស្តុកទឹកឬទន្លេ បាត់បង់ជីវចម្រុះ។ ជីសរីរាង្គបំបែកខ្លួនយឺត និងមិនបង្កការបំពុលទឹក ដូចជី-ថ្នាំគីមី ជួយការពារប្រព័ន្ធអេកូឡូស៊ីទឹកជុំវិញស្រែចម្ការ។

៣. កែប្រែសំណល់កសិកម្មទៅជាធនធាន៖ សំណល់បន្លែ លាមកគោ អង្កាម  ជាធម្មតាត្រូវបោះ ឬដុតចោល (បង្កការបំពុលខ្យល់)។ សិប្បកម្មបូហ្រ្គា បំប្លែងសំណល់ទាំងនេះមកជាជីវិញ ធ្វើឲ្យប្រព័ន្ធកសិកម្មក្នុងតំបន់មានលក្ខណៈជារង្វិលជុំ។

៤. ជួយកសិករចេញពីការពឹងផ្អែកលើជី-ថ្នាំគីមីនាំចូលពីខាងក្រៅ៖ តម្លៃទាបជាងជីគីមីរហូតដល់ ៦០-៧០% ធ្វើឲ្យកសិករមានលទ្ធភាពសាកល្បងវិធីធ្វើកសិកម្មបែបសរីរាង្គដោយមិនប៉ះពាល់ចំណូល និងជួយកាត់បន្ថយភាពប្រថុយប្រថានផ្នែកហិរញ្ញវត្ថុរបស់កសិករ។

ចែករំលែក:
Facebook Telegram